khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរួមគ្នាគោរព និងអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព បានស្តាប់ និងរួមយោបល់គ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអញ្ជើញមកពី១៣ភូមិទាំង សរុបចំនួន៧៨នាក់ ទទួលបានលទ្ធផលឆ្លើយតបយ៉ាងពេញចិត្ត ស្របតាមលក្ខណសម្បត្តិការងារទាំង៧ ចំណុច ដែលរាជរដ្ឋាភិបាលបានកំណត់ ក្នុងឱកាសដ៏មានសារសំខាន់នេះ ឯកឧត្តមក៏បានផ្តាំផ្ញើលើកទឹកចិត្តសូមបងប្អូនប្រជាពលរដ្ឋបន្តខិតខំថែទាំរក្សាសុខភាពផ្ទាល់ខ្លួននិងក្នុងសហគមន៌ឲ្យបានជាប់ជាប្រចាំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ